ខានអាប់ដេតប្លក់យូរក្រែលដែរ ធ្លាប់តែបើកចូល​ chansoreach.wordpress.com​ អត់ដែលឃើញមានខំមិន ចឹងចេះតែខ្ជិល តែមានអីង៉ៃនេះបើកចូល សុទ្ធតែខំមិន។ មិនដឹងម៉េចអោយតែភ្ញៀវដាក់ខំអិន វាចេញតែស្ពេម មានអ្នកណាដឹងពីរបៀបអត់អោយចេញ ស្ពេមទេ? អរគុណទុកជាមុន

អានកាសែតកោះសន្តិភាព ថ្ងៃចន្ទ ទី​ 08​ ខែ​ ធ្នូ ឆ្នាំ 2008 លេខ 6517 ឃើញអត្ថបទល្អ ម្យ៉ាងចង់អោយវាយអក្សរខ្មែរស្ទាត់បន្តិច ដូច្នេះចែកបងប្អូនអានទស្សនា

សិទ្ធិអំណាចស្រ្តី គឺសង្គមខ្មែរបានលើកតំកើងតាំងពីសម័យបុរាណ

បច្ចុប្បន្ននេះ សង្គមខ្មែរបាននិងកំពុងផ្សព្វផ្សាយពីសិទ្ធិនារី ជាពិសេសផ្សព្វផ្សាយខ្លឹមសារអនុសញ្ញា ស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារី ដែលមជ្ឈដ្ឋានទូទៅយល់ថា អាចឆាប់ទទួលបានយ៉ាងប្រសើរ ព្រោះសង្គមខ្មែរមានរបបមាតាធិបតេយ្យដ៏ចាស់ទុំ បរមបូរាណមកហើយ ក្នុងការលើកតំកើងស្រ្តីជាធំ ក្នុងគ្រួសារក៏ដូចជាក្នុងការងារសង្គមកិច្ចផងដែរ។

តាមរយៈពាក្យថា មេ-បា គឺមេសំដៅទៅលើម្តាយ រឺ​ ស្រ្តី ឯបាសំដៅទៅលើឪពុក រឺ​ បុរស ។ សូម្បីសុភាសិតខ្មែរយើងក៏បានបព្ជាក់អំពីពាក្យថា មេមានទម្ងន់ខាងស្មារតីខ្លាំងជាងបាដែរ ដូចជា “ស៊ូស្លាប់បា កុំអោយស្លាប់មេ ស៊ូលិចទូកកណ្តាលទន្លេ កុំអោយភ្លើងឆេះផ្ទះ” ។ អនុស្សាវរីយ៍នៃការប្រើប្រាស់ភាសានិយាយក៏ដូចជាភាសាបរទេសដែរ ដែលបន្សល់ភស្តុតាង និង​ ស្លាកស្នាមមកដល់សព្វថ្ងៃនេះ ដូចជាពាក្យថា មេស្រុក មេឃុំ មេការ មេចោរហារយ មេដែក មេទឹក មេភ្លៀង មេខ្យល់ មេផ្ទុះផ្ទះ….។ ចំណែកឈ្មោះប្រាង្គប្រាសាទបុរាណក៏បានបន្សល់ឈ្មោះមេខាងដើមដែរ ដូចជាប្រាសាទមេបុណ្យខាងលិច ប្រាសាទមេបុណ្យខាងកើត មេទ្វារ មេមត់ ។ល។ គឺមនុស្សទាំងអស់នៅលើលោកនេះតែងតែមានទំនាក់ទំនងរស់នៅជាមួយម្តាយច្រើនជាងទំនាក់ទំនង​ជាមួយឪពុក ។ បានសេចក្តីថា មនុស្សទោះប្រុសក្តី ស្រីក្តី តែងមានធាតុម្តាយ ជាធាតុស្រីនៅក្នុងខ្លួន រឺ គ្រប់ឥរិយាបថរបស់ម្តាយ ជាធាតុស្រីនៅក្នុងខ្លួន រឺ គ្រប់ឥរិយាបថរបស់ម្តាយតែងផ្តល់ឧបនិស្ស័យដល់កូន ។ តាំងពីនៅក្នុងផ្ទៃម្តាយ ហើយបានកើតមកបៅដោះម្តាយ ម្តាយថែរក្សាកូនខ្ចីរហូតដល់កូនធំពេញវ័យ ។​ ម្លោះហើយ ក្នុងភាសានិយាយគេតែងដាក់ម្តាយមុនឪពុក ឪទាហរណ៍ មាតាបិតា ជីដូនជីតា មីងមា ។ ដោយសារគុណបំណាច់ធំធេងរបស់មាតា ដែលធំជាងមហាសមុទ្ទនោះ ទើបគេឃើញកំណាព្យគុកកាមកិលេសរបស់លោក កេង វ៉ាន់សាក់ ថា “ជ្រៅហើយធំផងមហាសមុទ្ទ គង់គេឆ្លងផុតបានដល់ត្រើយ ឯគុណម្តាយវិញគ្មានត្រើយឡើយ ជ្រៅហើយធំធេង ឆ្លងមិនផុត។

តាមរយៈអាពាហ៍ពិពាហ៍ក្នុងសង្គមខ្មែរ ក៏បានបង្ហាញនូវកម្មវិធីចុងបញ្ចប់អំពី “កូនប្រុសតោងស្បៃកូនស្រីចូលបន្ទប់” ដែលបន្តប្រពៃណីដ៏ល្អរបស់ខ្មែរនៅរស់រវើក តាំងពីព្រេងនាយ ដែលនិយាយអំពីព្រះថោងតោងស្បៃនាងនាគមកម្លេះ។​ ម្លោះហើយទើបគេតែងនិយាយថា ខ្មែរជាអំបូរនាគព្រោះជាប់ពូជពង្សបន្តឧបនិស្សយ័ រហូតមកដល់បច្ចុប្បន្ននេះ នូវប្រពៃណីរៀបមង្គលការមាននិរន្តរភាព “ព្រះថោង តោងស្បៃនាងនាគ” គឺមាតាខ្មែរជានាគរហូតមក។

តាមរយៈអក្សរសិល្ប៍ខ្មែរក៏បានបង្ហាញអំពីការលើកកំពស់ស្រ្តីដែរ ក្នុងការគ្រប់គ្រងផ្ទះ ដើម្បីបានទទួលនូវសុភមង្គលក្នុងគ្រួសារ ដូចជាពាក្យថា “សំណាបយោងដី ស្រីយោងប្រុស”   “ទ្រព្យគង់ត្បិតស្រីចេះរៀបដាក់ទុក ផ្ទះធំស្រណុកដ្បិតភរិយាជា” ។ ច្បាប់ស្រ្តីក៏បានបព្ជាក់ដែរថា “កើតយសរបស់ផងបាន កើតសុខក្សេមក្សាន្តពីព្រោះកូនស្រី” ។ ចំណែកឯសិលាចារឹកប្រាសាទភ្នំជីសូរក៏បាន បព្ជាក់តាមសំដីព្រាហ្មណ័ម្នាក់អោយពរបុត្រ របស់ស្តេចព្រះនាម សុរិយាទេវេសថា “ខ្លាំងស្រមោច ពូកែខ្មោច ចិត្តមុតគឺស្រី “។ ទន្ទឹមនេះដែរក៏មានសុភាសិតខ្មែរបូរាណបាន​ បង្ហាញថា “ប្រពន្ធល្អ ច្រើនចាញ់ប្តី” គឺប្រពន្ធដែលល្អទាំងឫក ល្អទាំងរូបរាង ល្អទាំងពាក្យសំដី នោះហើយដែលធ្វើអោយបុរស​ជាប្តីចុះចាញ់គ្រប់ផ្លូវ ។ បានសេចក្តីថា សក្តានុពល​របស់ប្រពន្ធអាចបព្ជាលើសកម្មភាពបុរសបានគ្រប់យ៉ាង និងគ្រប់ពេលវេលា ហើយភ្លេចពីការហត់នឿយបានទាំងអស់។

ការលើកឡើងមកនេះ បង្ហាញអោយដឹងថា នៅក្នុងសង្គមខ្មែរតាំងពីបុរាណព្រេងនាយមក តែងលើកតម្កើងសិទ្ធិនារី ឫស្រ្តី​អោយខ្ពស់ អោយជាធំនៅក្នុងគ្រួសាររហូតមក។ ដូចនេះហើយបញ្ហាផ្សព្វផ្សាយខ្លឹមសារ អនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការ​រើសអើងប្រឆាំងនារីនោះ ឃើញថា ទាំងសិក្ខាកាមក៏ដូចជាការជ្រួតជ្រាបបន្តពិតជាឆាប់ទទួលបាន ប្រកបដោយសិទ្ធភាពក្រៃលែង។

ហេតុអ្វីបានជាស្រ្តីមិនសូវមានមុខតំណែងក្នុងកិច្ចការរដ្ឋ?

នៅក្នុងអង្គប្រជុំ ក៏ដូចជានៅក្នុងមន្ទីរការិយាល័យ ឫក្នុងអង្គភាព មន្រ្តីរាជការដែរដែលគេ​តែងសំគាល់ឃើញថា ចំនួនបុរសច្រើនជាងស្រ្តី ។ ឯនៅក្នុងថ្នាក់រៀនចាប់ពីមធ្យមសិក្សាដល់ឧត្តមសិក្សា ក៏គេឃើញសិស្សឫនិស្សិតផ្នែកបុរសជាយុវជនច្រើនជាងយុវនារីដែរ ។ ហេតុនេះហើយ ទើបលេចចេញនូវសំនួរថា ហេតុអ្វីបានជាស្រ្តីមិនសូវមានមុខតំណែងក្នុងកិច្ចការរដ្ឋ?​ (កំពុងសរសេរ)

Advertisements