កីឡាការិនីតឹន្និសលំដាប់ទី៩ពិភពលោកបានធ្វើអោយទីផ្សារបុរសៗមានការភ្ញាក់ផ្អើលនិងជ្រើមជ្រួលជាខ្លាំង បន្ទាប់ពីនាងបានប្រកាសលក់ខោស្លីបដែលឆ្លងកាត់ការប្រើប្រាស់លើសពី១០លើក បែកញើសយ៉ាងកក្លាក់ពេលនាងលេងតឹន្និស មកដាក់ដេញថ្លៃលក់តាមវិបសៃថផ្ទាល់ខ្លួនរបស់នាង http://www.mariasharapova.com ដើម្បីយកថវិកាមកបញ្ចូលក្នុងមូលនិធិជួយជនក្រីក្រជាបន្តទៀត ។ គំនិតមហាចំឡែក ប្លែកមានតែមួយនេះ គឺគ្មានអីក្រៅពីធ្វើអោយនាងល្បីល្បាញ រឺ អាចហៅថាជាស្តាយរបស់ពួកអាគាំង ដែលចូលចិត្តធ្វើអីប្លែកៗនោះទេ។ នាងបានបញ្ជាក់ក្នុងវិបសៃថថា អ្នកអាចជាម្ចាស់ខោស្លីប យីហោ Nike ដ៏ស្រស់ស្អាតដែលប្រើប្រាស់ដោយនាងម៉ារីយ៉ាបានក្នុងថ្ងៃនេះ ដោយខោស្លីបនេះមានពណ៍ផ្ទៃមេឃដែលមើលទៅហាក់ដូចបង្កប់ភាពស្រទន់ ស្របជាមួយនឹងក្លិនមហាអស្ចារ្យ និង​ មានហត្ថលេខារបស់នាងទៀងផង សូមកុំអោយខកខានឱកាសដ៏កំរនេះ ។

You can own a Nike skirt which has been worn by Maria. It is light blue in color with a white trim and has been personally signed by her. Her signature is located on the front of the skirt on the white trim. Don’t miss this great opportunity! All proceeds from the auction support Maria’s Foundation.

To make a bid for the skirt click here.

The auction will end on Friday 30th January at 3.00ET.

លោកអ្នកក៏អាចជាអ្នកចូលរួមដេញថ្លៃបានដែរ ប្រញាប់ឡើងផុតថ្ងៃឡូវហើយ ។

ស៊ីបានអីហ្នឹងហា ! ថប់តែយកទៅដេកហិតទេ

ខ្ញុំចាប់ផ្តើមមានគំនិតច្រណែនហើយ ។ ហេតុតែគេល្បី សូម្បីតែខោលីអូក៏លក់បានថ្លៃដែរ ។

ខោក្នុងដែលនាងពាក់ពេលកំពុងលេងតឹន្និសលេងបែបហ្នឹង បែកញើសជោកខ្លួនសាកគិតមើល មានអ្វីកើតឡើង

ខ្មែរណាក៏មិនសប្បាយចិត្តដែរ ចំពោះឧបទ្ទវហេតុនាវាទេសចរណ៍ជូភីធើគ្រូស Jupiter Cruise ដែលអាជ្ញាធរថៃបង្កបញ្ហា ដោយមិនអនុញ្ញាតអោយអ្នកទេសចរណ៍ខ្មែរជា ២០០នាក់ចូលទៅក្នុងប្រទេសខ្លួន ប្រសិនបើពួកគេមិនបានបង់ប្រាក់តម្កល់ ១,៥០០ដុល្លារក្នុងម្នាក់ៗនោះទេ​ ។

មិនសប្បាយចិត្តគឺជារឿងមួយនៃអារម្មណ៍ជាតិនិយម ហើយការតវ៉ារបស់ក្រសួងការបរទេសកម្ពុជា និងការឆ្លើយតបរបស់ភាគីថៃគឺជារឿងមួយទៀតនៃវិស័យទូត។ ក៏ប៉ុន្តែ ការឆ្លើយតបបែបណារបស់ប្រជាជនខ្មែរសម្រាប់ពេលទៅខាងមុខទៀត វាគឺជារឿងដែលយើងគួរនិយាយនាពេលនេះ។

ប្រជាជនខ្មែរណាក៏ដឹងដែរថា យើងមិនអាចលើកប្រទេសខ្មែរចេញអោយឆ្ងាយពីប្រទេសសៀមទេ ព្រោះវាជាមរតកនៃប្រវត្តិសាស្រ្ត ហើយឧបទ្ទវហេតុនៃកប៉ាល់ជូភីទើគ្រូស ក៏ប្រហែលជាមិនទាន់ជាតំណក់ទឹកចុងក្រោយដែលបំពេញ “ទន្លេកំហឹង” ហើយទម្លាយ “ច្រាំងនៃភាពអត់ធ្មត់” នោះដែរ។ ទោះជាយ៉ាងនេះក្តីមោទនភាពជាតិជាខ្មែរត្រូវតែលើកតម្កើងលើសពេលណាៗទាំងអស់។

លើកតម្កើងមោទនភាពជាតិដោយរបៀបណា វាជារឿងដែលអស់លោក លោកស្រី ដែលជាអ្នកប្រាជ្ញខ្មែរត្រូវនិយាយប្រាប់រាស្រ្តខ្មែរ ប៉ុន្តែមោទនភាពជាតិជាច្រើនពិតជាអាចលើកតម្កើងនិងថែរក្សាដោយមិនចាំបាច់និយាយប្រាប់ទេ តួយ៉ាងដូចជាពេលដែលទព័សៀមចាប់ផ្តើមឈ្លានពានខ្មែរភ្លាម ខ្មែរគ្រប់រូបតាំងពី ឧកញ៉ា រហូតដល់កសិករ បានចំណាយទ្រព្យធនតាមលទ្ធភាពរៀងៗខ្លួនគាំទ្រឧបត្ថម្ភកងទ័ពនៅសមរភូមិមុខ។ សមិទ្ធិជាច្រើនក៏បានកើតឡើងតាមរយះមោទនភាពជាតិនោះ ជាគំរូគឺផ្លូវឡើងទៅកាន់ប្រាសាទព្រះវិហារនិងផ្លូវឆ្ពោះទៅកាន់ប្រាសាទតាមាន់ ។

មានរបៀបនៃការសម្តែងមោទនភាពផ្សេងៗទៀតដែលសមញ្ញ : ប្រសិនបើមិនមែនក្នុងហេតុផលស្លាប់រស់ យើងនឹងមិនជាន់ទឹកដីថៃឡើយ ។ យើងពុំមានចេតនាបន្ទោសបងប្អូនខ្មែរក្នុងកប៉ាល់ជូភីទើ គ្រូស រឺ បន្ទោសក្រុមហ៊ុនកប៉ាល់នោះថាហេតុអ្វីត្រូវទៅសប្បាយអរនៅស្រុកថៃនោះទេ ក៏ប៉ុន្តែឧបទ្ទវហេតុនៃកប៉ាល់ជូភីធើគ្រូស កាលពីថ្ងៃ២៥ធ្នូ ដែលថៃមិនអោយខ្មែររាប់រយនាក់ឡើងគោកនោះ វាគឺជាមេរៀនមួយ។

ប្រសិនបើអ្នកមានប្រាក់ ហើយអ្នកចង់សប្បាយ ពិតជាមានកន្លែងច្រើនណាស់ដែលអាចសប្បាយ ដែលតម្លៃមិនថ្លៃ ហើយគឺពិតជាសប្បាយមែន។ ប្រសិនបើអ្នកមានប្រាក់ ហើយអ្នកចង់សប្បាយ ហេតុអ្វីយើងត្រូវប្រថុយនឹងគ្រោះថ្នាក់ទៅប្រទេសថៃ ។

ការចៀសវាងអ្វីដែលជាថៃ គឺមិនមែនជាគំនិតសកលភាវូបនីយកម្ម និងមិនមែនជាគំនិតអាស៊ានតែមួយនោះទេ ប៉ុន្តែក្នុងកាលៈទេសៈដែលទឹកល្អក់បែបនេះ មោទនភាពជាតិស្ថិតនៅត្រង់ណា? អ្នកមានប្រាក់ជិះកប៉ាល់ទេសចរណ៍ទំនើបមានវីសាត្រឹមត្រូវ អ្នកទទួលបានការប្រាស្រ័យឆ្លើយតបពីថៃបែបនេះទៅហើយ ចុះទម្រាំអ្នកស្រុកធម្មតាវិញ? ចម្លើយគឺខ្មែរទាំងអស់គ្នាពិតជាយល់បាន ៕

សីហា

រស្មីកម្ពុជា

ខានអាប់ដេតប្លក់យូរក្រែលដែរ ធ្លាប់តែបើកចូល​ chansoreach.wordpress.com​ អត់ដែលឃើញមានខំមិន ចឹងចេះតែខ្ជិល តែមានអីង៉ៃនេះបើកចូល សុទ្ធតែខំមិន។ មិនដឹងម៉េចអោយតែភ្ញៀវដាក់ខំអិន វាចេញតែស្ពេម មានអ្នកណាដឹងពីរបៀបអត់អោយចេញ ស្ពេមទេ? អរគុណទុកជាមុន

អានកាសែតកោះសន្តិភាព ថ្ងៃចន្ទ ទី​ 08​ ខែ​ ធ្នូ ឆ្នាំ 2008 លេខ 6517 ឃើញអត្ថបទល្អ ម្យ៉ាងចង់អោយវាយអក្សរខ្មែរស្ទាត់បន្តិច ដូច្នេះចែកបងប្អូនអានទស្សនា

សិទ្ធិអំណាចស្រ្តី គឺសង្គមខ្មែរបានលើកតំកើងតាំងពីសម័យបុរាណ

បច្ចុប្បន្ននេះ សង្គមខ្មែរបាននិងកំពុងផ្សព្វផ្សាយពីសិទ្ធិនារី ជាពិសេសផ្សព្វផ្សាយខ្លឹមសារអនុសញ្ញា ស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារី ដែលមជ្ឈដ្ឋានទូទៅយល់ថា អាចឆាប់ទទួលបានយ៉ាងប្រសើរ ព្រោះសង្គមខ្មែរមានរបបមាតាធិបតេយ្យដ៏ចាស់ទុំ បរមបូរាណមកហើយ ក្នុងការលើកតំកើងស្រ្តីជាធំ ក្នុងគ្រួសារក៏ដូចជាក្នុងការងារសង្គមកិច្ចផងដែរ។

តាមរយៈពាក្យថា មេ-បា គឺមេសំដៅទៅលើម្តាយ រឺ​ ស្រ្តី ឯបាសំដៅទៅលើឪពុក រឺ​ បុរស ។ សូម្បីសុភាសិតខ្មែរយើងក៏បានបព្ជាក់អំពីពាក្យថា មេមានទម្ងន់ខាងស្មារតីខ្លាំងជាងបាដែរ ដូចជា “ស៊ូស្លាប់បា កុំអោយស្លាប់មេ ស៊ូលិចទូកកណ្តាលទន្លេ កុំអោយភ្លើងឆេះផ្ទះ” ។ អនុស្សាវរីយ៍នៃការប្រើប្រាស់ភាសានិយាយក៏ដូចជាភាសាបរទេសដែរ ដែលបន្សល់ភស្តុតាង និង​ ស្លាកស្នាមមកដល់សព្វថ្ងៃនេះ ដូចជាពាក្យថា មេស្រុក មេឃុំ មេការ មេចោរហារយ មេដែក មេទឹក មេភ្លៀង មេខ្យល់ មេផ្ទុះផ្ទះ….។ ចំណែកឈ្មោះប្រាង្គប្រាសាទបុរាណក៏បានបន្សល់ឈ្មោះមេខាងដើមដែរ ដូចជាប្រាសាទមេបុណ្យខាងលិច ប្រាសាទមេបុណ្យខាងកើត មេទ្វារ មេមត់ ។ល។ គឺមនុស្សទាំងអស់នៅលើលោកនេះតែងតែមានទំនាក់ទំនងរស់នៅជាមួយម្តាយច្រើនជាងទំនាក់ទំនង​ជាមួយឪពុក ។ បានសេចក្តីថា មនុស្សទោះប្រុសក្តី ស្រីក្តី តែងមានធាតុម្តាយ ជាធាតុស្រីនៅក្នុងខ្លួន រឺ គ្រប់ឥរិយាបថរបស់ម្តាយ ជាធាតុស្រីនៅក្នុងខ្លួន រឺ គ្រប់ឥរិយាបថរបស់ម្តាយតែងផ្តល់ឧបនិស្ស័យដល់កូន ។ តាំងពីនៅក្នុងផ្ទៃម្តាយ ហើយបានកើតមកបៅដោះម្តាយ ម្តាយថែរក្សាកូនខ្ចីរហូតដល់កូនធំពេញវ័យ ។​ ម្លោះហើយ ក្នុងភាសានិយាយគេតែងដាក់ម្តាយមុនឪពុក ឪទាហរណ៍ មាតាបិតា ជីដូនជីតា មីងមា ។ ដោយសារគុណបំណាច់ធំធេងរបស់មាតា ដែលធំជាងមហាសមុទ្ទនោះ ទើបគេឃើញកំណាព្យគុកកាមកិលេសរបស់លោក កេង វ៉ាន់សាក់ ថា “ជ្រៅហើយធំផងមហាសមុទ្ទ គង់គេឆ្លងផុតបានដល់ត្រើយ ឯគុណម្តាយវិញគ្មានត្រើយឡើយ ជ្រៅហើយធំធេង ឆ្លងមិនផុត។ អានបន្ត »

ប្រធានាធិបតីអ៊ុយអេសអាប ចចដាប៊ិលយូ ប៊ូស​ ត្រូវបានបុរសម្នាក់ជនជាតិអ៊ីរ៉ាក់ ហ្សៃឌី​ គប់នឹងស្បែកជើងមួយគូរ តែលោកប៊ូសភ្នែកវៃ(ធ្លាប់ធ្វើទាហាន)សំណាងល្អ គេចផុតពីការវាយប្រហារដ៏គួរអោយចងចាំមួយនេះ។ ការគប់នេះត្រូវបានលោកហ្សៃឌី បញ្ជាក់ថា មកពីលោកស្អប់លោកប៊ូសដែលបានបំផ្លាញប្រទេសរបស់លោក ។  មិនមែនលោកឯងប្រធានាធិបតីអាមេរិកអស្ចារ្យ ដើរតែបំផ្លាញប្រទេះគេនោះទេ ស៊ីស្បែកជើងមួយទៅ ។​ នៅឯសេតវិមានឯណោះវិញ លោកប៊ូសបានប្រាប់ថា លោកមិនមានអារម្មណ៏ខឹងអ្នកកាសែតនោះទេ ដឹងខ្លួនខុសបែបឆេះដុំផងមិនដឹង។​ នៅក្នុងហេតុការនោះ គាត់ក៏មិនបានរងគ្រោះដែរ តែអ្វីដែលផ្តោតអារម្មណ៏នោះគឺអ្នកកាសែតឯណោះទេ​។ ហ្សាឌី អាយុ 28 ឆ្នាំ អ្នកយកព័ត៌មានទូរទស្សន៏ ពេលនេះកំពុងតែល្បីឈ្មោះ និង ជាវីរបុរសរបស់ប្រទេសអ៊ីរ៉ាក់ ហើយស្បែកជើងរបស់គាត់របស់គាត់នោះ ឥឡូវនេះមានតម្លៃ ១០ លានដុល្លា កាលមិនទាន់គប់តែ២០ដុល្លា ។​ មានអារម្មណ៏យ៉ាងណា ប្រធានាធិបតីប្រទេសមហាអំណាច រងគ្រោះដោយសារស្បែកជើងមួយគូរនោះ? ខ្ញុំមិនជឿថាលោកឯងមិនខឹងនោះទេ !

love_is_magic_by_sting1

មាន​អ្នក​ណា​ធ្លាប់​លេង​ Majick Game ដែរ​រឺ​ទេ?

ហ្គេម​នេះ​ពិត​ជា​អស្ចារ្យ​ គឺ​វា​អាច​ទាយ​ដឹង​ពីសន្លឹក​បៀរ​ដែល​​យើង​ជ្រើសរើស​បាន និយាយ​អោយ​ចំ​គឺ​វា​ទាយ​ដឹង​ពី​ចិត្ត​របស់​យើង​បាន

របៀប​លេង​ គឺ​គ្រាន់​តែ​រើស​យក​សន្លឹក​បៀរ​ចំនួន​ មួយ​ រឺ ពីរ រឺ​យក​ទាំង​អស់​ក៏​បាន ក្នុង​ចំណោម​សន្លឹក​បៀរ​ទាំង​ប្រាំមួយ (រើស​ទុក​ក្នុង​ចិត្ត ប្រាប់​គេ​ក៏​បាន)  នៅ​ពេល​ធ្វើ​តាម​ការ​ណែ​នាំ​ហើយ​នោះ​សន្លឹក​បៀរ​ដែល​យើង​រើសយក​នោះ​នឹង​មិន​ចេញ​ឡើយ៕ ហេតុអី​​ក៏ហ្គេម​នេះដឹង​ថា​យើង​យក​សន្លឹក​បៀរ​មួយ​ណា ?

ដោន​ឡូត​ហ្រ្វម​ហ៊ារ