You are currently browsing the category archive for the ‘Game’ category.
ប្រធានាធិបតីអ៊ុយអេសអាប ចចដាប៊ិលយូ ប៊ូស ត្រូវបានបុរសម្នាក់ជនជាតិអ៊ីរ៉ាក់ ហ្សៃឌី គប់នឹងស្បែកជើងមួយគូរ តែលោកប៊ូសភ្នែកវៃ(ធ្លាប់ធ្វើទាហាន)សំណាងល្អ គេចផុតពីការវាយប្រហារដ៏គួរអោយចងចាំមួយនេះ។ ការគប់នេះត្រូវបានលោកហ្សៃឌី បញ្ជាក់ថា មកពីលោកស្អប់លោកប៊ូសដែលបានបំផ្លាញប្រទេសរបស់លោក ។ មិនមែនលោកឯងប្រធានាធិបតីអាមេរិកអស្ចារ្យ ដើរតែបំផ្លាញប្រទេះគេនោះទេ ស៊ីស្បែកជើងមួយទៅ ។ នៅឯសេតវិមានឯណោះវិញ លោកប៊ូសបានប្រាប់ថា លោកមិនមានអារម្មណ៏ខឹងអ្នកកាសែតនោះទេ ដឹងខ្លួនខុសបែបឆេះដុំផងមិនដឹង។ នៅក្នុងហេតុការនោះ គាត់ក៏មិនបានរងគ្រោះដែរ តែអ្វីដែលផ្តោតអារម្មណ៏នោះគឺអ្នកកាសែតឯណោះទេ។ ហ្សាឌី អាយុ 28 ឆ្នាំ អ្នកយកព័ត៌មានទូរទស្សន៏ ពេលនេះកំពុងតែល្បីឈ្មោះ និង ជាវីរបុរសរបស់ប្រទេសអ៊ីរ៉ាក់ ហើយស្បែកជើងរបស់គាត់របស់គាត់នោះ ឥឡូវនេះមានតម្លៃ ១០ លានដុល្លា កាលមិនទាន់គប់តែ២០ដុល្លា ។ មានអារម្មណ៏យ៉ាងណា ប្រធានាធិបតីប្រទេសមហាអំណាច រងគ្រោះដោយសារស្បែកជើងមួយគូរនោះ? ខ្ញុំមិនជឿថាលោកឯងមិនខឹងនោះទេ !

មានអ្នកណាធ្លាប់លេង Majick Game ដែររឺទេ?
ហ្គេមនេះពិតជាអស្ចារ្យ គឺវាអាចទាយដឹងពីសន្លឹកបៀរដែលយើងជ្រើសរើសបាន និយាយអោយចំគឺវាទាយដឹងពីចិត្តរបស់យើងបាន
របៀបលេង គឺគ្រាន់តែរើសយកសន្លឹកបៀរចំនួន មួយ រឺ ពីរ រឺយកទាំងអស់ក៏បាន ក្នុងចំណោមសន្លឹកបៀរទាំងប្រាំមួយ (រើសទុកក្នុងចិត្ត ប្រាប់គេក៏បាន) នៅពេលធ្វើតាមការណែនាំហើយនោះសន្លឹកបៀរដែលយើងរើសយកនោះនឹងមិនចេញឡើយ៕ ហេតុអីក៏ហ្គេមនេះដឹងថាយើងយកសន្លឹកបៀរមួយណា ?


មតិថ្មីៗ