ខានអាប់ដេតប្លក់យូរក្រែលដែរ ធ្លាប់តែបើកចូល chansoreach.wordpress.com អត់ដែលឃើញមានខំមិន ចឹងចេះតែខ្ជិល តែមានអីង៉ៃនេះបើកចូល សុទ្ធតែខំមិន។ មិនដឹងម៉េចអោយតែភ្ញៀវដាក់ខំអិន វាចេញតែស្ពេម មានអ្នកណាដឹងពីរបៀបអត់អោយចេញ ស្ពេមទេ? អរគុណទុកជាមុន
អានកាសែតកោះសន្តិភាព ថ្ងៃចន្ទ ទី 08 ខែ ធ្នូ ឆ្នាំ 2008 លេខ 6517 ឃើញអត្ថបទល្អ ម្យ៉ាងចង់អោយវាយអក្សរខ្មែរស្ទាត់បន្តិច ដូច្នេះចែកបងប្អូនអានទស្សនា
សិទ្ធិអំណាចស្រ្តី គឺសង្គមខ្មែរបានលើកតំកើងតាំងពីសម័យបុរាណ
បច្ចុប្បន្ននេះ សង្គមខ្មែរបាននិងកំពុងផ្សព្វផ្សាយពីសិទ្ធិនារី ជាពិសេសផ្សព្វផ្សាយខ្លឹមសារអនុសញ្ញា ស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារី ដែលមជ្ឈដ្ឋានទូទៅយល់ថា អាចឆាប់ទទួលបានយ៉ាងប្រសើរ ព្រោះសង្គមខ្មែរមានរបបមាតាធិបតេយ្យដ៏ចាស់ទុំ បរមបូរាណមកហើយ ក្នុងការលើកតំកើងស្រ្តីជាធំ ក្នុងគ្រួសារក៏ដូចជាក្នុងការងារសង្គមកិច្ចផងដែរ។
តាមរយៈពាក្យថា មេ-បា គឺមេសំដៅទៅលើម្តាយ រឺ ស្រ្តី ឯបាសំដៅទៅលើឪពុក រឺ បុរស ។ សូម្បីសុភាសិតខ្មែរយើងក៏បានបព្ជាក់អំពីពាក្យថា មេមានទម្ងន់ខាងស្មារតីខ្លាំងជាងបាដែរ ដូចជា “ស៊ូស្លាប់បា កុំអោយស្លាប់មេ ស៊ូលិចទូកកណ្តាលទន្លេ កុំអោយភ្លើងឆេះផ្ទះ” ។ អនុស្សាវរីយ៍នៃការប្រើប្រាស់ភាសានិយាយក៏ដូចជាភាសាបរទេសដែរ ដែលបន្សល់ភស្តុតាង និង ស្លាកស្នាមមកដល់សព្វថ្ងៃនេះ ដូចជាពាក្យថា មេស្រុក មេឃុំ មេការ មេចោរហារយ មេដែក មេទឹក មេភ្លៀង មេខ្យល់ មេផ្ទុះផ្ទះ….។ ចំណែកឈ្មោះប្រាង្គប្រាសាទបុរាណក៏បានបន្សល់ឈ្មោះមេខាងដើមដែរ ដូចជាប្រាសាទមេបុណ្យខាងលិច ប្រាសាទមេបុណ្យខាងកើត មេទ្វារ មេមត់ ។ល។ គឺមនុស្សទាំងអស់នៅលើលោកនេះតែងតែមានទំនាក់ទំនងរស់នៅជាមួយម្តាយច្រើនជាងទំនាក់ទំនងជាមួយឪពុក ។ បានសេចក្តីថា មនុស្សទោះប្រុសក្តី ស្រីក្តី តែងមានធាតុម្តាយ ជាធាតុស្រីនៅក្នុងខ្លួន រឺ គ្រប់ឥរិយាបថរបស់ម្តាយ ជាធាតុស្រីនៅក្នុងខ្លួន រឺ គ្រប់ឥរិយាបថរបស់ម្តាយតែងផ្តល់ឧបនិស្ស័យដល់កូន ។ តាំងពីនៅក្នុងផ្ទៃម្តាយ ហើយបានកើតមកបៅដោះម្តាយ ម្តាយថែរក្សាកូនខ្ចីរហូតដល់កូនធំពេញវ័យ ។ ម្លោះហើយ ក្នុងភាសានិយាយគេតែងដាក់ម្តាយមុនឪពុក ឪទាហរណ៍ មាតាបិតា ជីដូនជីតា មីងមា ។ ដោយសារគុណបំណាច់ធំធេងរបស់មាតា ដែលធំជាងមហាសមុទ្ទនោះ ទើបគេឃើញកំណាព្យគុកកាមកិលេសរបស់លោក កេង វ៉ាន់សាក់ ថា “ជ្រៅហើយធំផងមហាសមុទ្ទ គង់គេឆ្លងផុតបានដល់ត្រើយ ឯគុណម្តាយវិញគ្មានត្រើយឡើយ ជ្រៅហើយធំធេង ឆ្លងមិនផុត។
តាមរយៈអាពាហ៍ពិពាហ៍ក្នុងសង្គមខ្មែរ ក៏បានបង្ហាញនូវកម្មវិធីចុងបញ្ចប់អំពី “កូនប្រុសតោងស្បៃកូនស្រីចូលបន្ទប់” ដែលបន្តប្រពៃណីដ៏ល្អរបស់ខ្មែរនៅរស់រវើក តាំងពីព្រេងនាយ ដែលនិយាយអំពីព្រះថោងតោងស្បៃនាងនាគមកម្លេះ។ ម្លោះហើយទើបគេតែងនិយាយថា ខ្មែរជាអំបូរនាគព្រោះជាប់ពូជពង្សបន្តឧបនិស្សយ័ រហូតមកដល់បច្ចុប្បន្ននេះ នូវប្រពៃណីរៀបមង្គលការមាននិរន្តរភាព “ព្រះថោង តោងស្បៃនាងនាគ” គឺមាតាខ្មែរជានាគរហូតមក។
តាមរយៈអក្សរសិល្ប៍ខ្មែរក៏បានបង្ហាញអំពីការលើកកំពស់ស្រ្តីដែរ ក្នុងការគ្រប់គ្រងផ្ទះ ដើម្បីបានទទួលនូវសុភមង្គលក្នុងគ្រួសារ ដូចជាពាក្យថា “សំណាបយោងដី ស្រីយោងប្រុស” “ទ្រព្យគង់ត្បិតស្រីចេះរៀបដាក់ទុក ផ្ទះធំស្រណុកដ្បិតភរិយាជា” ។ ច្បាប់ស្រ្តីក៏បានបព្ជាក់ដែរថា “កើតយសរបស់ផងបាន កើតសុខក្សេមក្សាន្តពីព្រោះកូនស្រី” ។ ចំណែកឯសិលាចារឹកប្រាសាទភ្នំជីសូរក៏បាន បព្ជាក់តាមសំដីព្រាហ្មណ័ម្នាក់អោយពរបុត្រ របស់ស្តេចព្រះនាម សុរិយាទេវេសថា “ខ្លាំងស្រមោច ពូកែខ្មោច ចិត្តមុតគឺស្រី “។ ទន្ទឹមនេះដែរក៏មានសុភាសិតខ្មែរបូរាណបាន បង្ហាញថា “ប្រពន្ធល្អ ច្រើនចាញ់ប្តី” គឺប្រពន្ធដែលល្អទាំងឫក ល្អទាំងរូបរាង ល្អទាំងពាក្យសំដី នោះហើយដែលធ្វើអោយបុរសជាប្តីចុះចាញ់គ្រប់ផ្លូវ ។ បានសេចក្តីថា សក្តានុពលរបស់ប្រពន្ធអាចបព្ជាលើសកម្មភាពបុរសបានគ្រប់យ៉ាង និងគ្រប់ពេលវេលា ហើយភ្លេចពីការហត់នឿយបានទាំងអស់។
ការលើកឡើងមកនេះ បង្ហាញអោយដឹងថា នៅក្នុងសង្គមខ្មែរតាំងពីបុរាណព្រេងនាយមក តែងលើកតម្កើងសិទ្ធិនារី ឫស្រ្តីអោយខ្ពស់ អោយជាធំនៅក្នុងគ្រួសាររហូតមក។ ដូចនេះហើយបញ្ហាផ្សព្វផ្សាយខ្លឹមសារ អនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនារីនោះ ឃើញថា ទាំងសិក្ខាកាមក៏ដូចជាការជ្រួតជ្រាបបន្តពិតជាឆាប់ទទួលបាន ប្រកបដោយសិទ្ធភាពក្រៃលែង។
ហេតុអ្វីបានជាស្រ្តីមិនសូវមានមុខតំណែងក្នុងកិច្ចការរដ្ឋ?
នៅក្នុងអង្គប្រជុំ ក៏ដូចជានៅក្នុងមន្ទីរការិយាល័យ ឫក្នុងអង្គភាព មន្រ្តីរាជការដែរដែលគេតែងសំគាល់ឃើញថា ចំនួនបុរសច្រើនជាងស្រ្តី ។ ឯនៅក្នុងថ្នាក់រៀនចាប់ពីមធ្យមសិក្សាដល់ឧត្តមសិក្សា ក៏គេឃើញសិស្សឫនិស្សិតផ្នែកបុរសជាយុវជនច្រើនជាងយុវនារីដែរ ។ ហេតុនេះហើយ ទើបលេចចេញនូវសំនួរថា ហេតុអ្វីបានជាស្រ្តីមិនសូវមានមុខតំណែងក្នុងកិច្ចការរដ្ឋ? (កំពុងសរសេរ)

មតិ 9
បំរែបំរួលវិចារ ចំពោះអត្ថបទនេះ
ខែធ្នូ 22, 2008 ម៉ោង 11:47 ល្ងាច
super
លោករាជ ស្ពេម=spam?ខ្ញុំមិនដឹងដែរ តែខ្ញុំឃើញដែរថាពេលផុសខំមិនទៅ ប្លុកលោកត្រូវរងចំាការត្រួតពិនិត្យរហូត ខ្ញុំស្មានតាលោកណឹង រក្សារសុវត្តិភាព។ លោកសាកចូល setting=>discusion ហើយសាកអានមើលទៅក្រែងមានកន្លែងខុសឆ្គងអី
ខែធ្នូ 27, 2008 ម៉ោង 3:33 ព្រឹក
អគ្គលីបុត្រ
ខ្ញុំឲ្យតំលៃស្រ្តី ស្មើនឹងបុរសតាំងពីយូរម្ល៉េះ! តែឥលូវប្រហែលត្រូវឲ្យតំលៃជាពិសេសហើយ!
ខែធ្នូ 28, 2008 ម៉ោង 10:08 ព្រឹក
Chanroeun
It is an interesting article. By the way, I should leave a comment on your blog.
It is nice that you have posted in Khmer, but it would be very wonderful if you could pay more attention on the spelling and the translation of some words; for example, the word “comment” means ” វិចារណ៍”ឬ “ការផ្តល់យោបល់” ហើយពាក្យ “spam” មានន័យថា “យោបល់” ឬ “ព័ត៌មានមិនបានការ”. Keep up with the good work and I look forward to reading your blog.
ខែធ្នូ 28, 2008 ម៉ោង 11:09 ព្រឹក
4cambodia
ស្ត្រីក្តី បុរសក្តី មានសិទ្ធិដូចតែគ្នានឹង! នេះតាមគំនិតខ្ញុំទេណា៎ វ…វ…ប្រុសៗឈប់ទៅធ្វើការនឹង
កុនហើយ គួរឲ្យស្មើគ្នាទាំងអស់ទៅ ហី! និយាយឡេងទេ សព្វថ្ងៃគួរលើកស្ទួយសិទ្ធនារី ឲ្យខ្ពស់ជាងបុរសនឹងត្រឹមត្រូវហើយ ឲ្យសមនឹងពាក្យថា ស្ត្រីជាមាតានៃពិភពលោក ។
ខែធ្នូ 29, 2008 ម៉ោង 7:35 ព្រឹក
រដ្ឋ
ធ្វើតាមស៊ុពែរប្រាប់ទៅសុរាជ… ហើយធីកយកលក្ខខណ្ឌដែលចង់បាន!
ចំពោះ spam ប្រយ័ត្នច្រឡំនឹង ស្ពែម (ស្ពែម៉ាតូសូអ៊ីត) ណា៎ ធ្លាប់ប្រើពាក្យហ្នឹងកាលរៀនជីវវិទ្យា… ខ្ញុំចូលចិត្តហៅ Spam ថា ស្ប៉ាម! ព្រោះស្រួលស្ដាប់ជាង…
ខែធ្នូ 30, 2008 ម៉ោង 9:08 ព្រឹក
អគ្គលីបុត្រ
ស្ត្រីគឺអ្វី ដែលយើងចង់បាន យើងត្រូវផ្តល់តំលៃជាពិសេស!
ខែមករា 10, 2009 ម៉ោង 12:57 ព្រឹក
davithpheap
សន្តិភាព – សង្ឃឹមថា មានមនុស្សគោរពសិទ្ធស្រ្តីបានច្រើនជាងនេះ នៅស្រុកខ្មែរ។ មានមនុស្សច្រើននិយាយថា គោរពស្រ្តីណាស់ ប៉ុន្តែការពិត គ្រាន់តែជាពាក្យកុហកប៉ុណ្ណោះ។ អោយតែគ្នាធ្វើអីតែបន្តិច ក៏ចាំតែអង្គុយរិះគន់ថា គ្នាហ្នឹងមិនរក្សាប្រពៃណីខ្មែរ រកតែគ្នាដកដង្ហើម អោយបានស្រួលដូចមនុស្សប្រុសអីបន្តិចមិនបានទេ។
ខែមករា 10, 2009 ម៉ោង 4:07 ព្រឹក
Original Lab
Nice to visit ur blog and i think it is cool. And hope we can share ideas with each other.
ខែមករា 11, 2009 ម៉ោង 1:50 ល្ងាច
chansoreach
Thanks you