ប្រធានាធិបតីអ៊ុយអេសអាប ចចដាប៊ិលយូ ប៊ូស ត្រូវបានបុរសម្នាក់ជនជាតិអ៊ីរ៉ាក់ ហ្សៃឌី គប់នឹងស្បែកជើងមួយគូរ តែលោកប៊ូសភ្នែកវៃ(ធ្លាប់ធ្វើទាហាន)សំណាងល្អ គេចផុតពីការវាយប្រហារដ៏គួរអោយចងចាំមួយនេះ។ ការគប់នេះត្រូវបានលោកហ្សៃឌី បញ្ជាក់ថា មកពីលោកស្អប់លោកប៊ូសដែលបានបំផ្លាញប្រទេសរបស់លោក ។ មិនមែនលោកឯងប្រធានាធិបតីអាមេរិកអស្ចារ្យ ដើរតែបំផ្លាញប្រទេះគេនោះទេ ស៊ីស្បែកជើងមួយទៅ ។ នៅឯសេតវិមានឯណោះវិញ លោកប៊ូសបានប្រាប់ថា លោកមិនមានអារម្មណ៏ខឹងអ្នកកាសែតនោះទេ ដឹងខ្លួនខុសបែបឆេះដុំផងមិនដឹង។ នៅក្នុងហេតុការនោះ គាត់ក៏មិនបានរងគ្រោះដែរ តែអ្វីដែលផ្តោតអារម្មណ៏នោះគឺអ្នកកាសែតឯណោះទេ។ ហ្សាឌី អាយុ 28 ឆ្នាំ អ្នកយកព័ត៌មានទូរទស្សន៏ ពេលនេះកំពុងតែល្បីឈ្មោះ និង ជាវីរបុរសរបស់ប្រទេសអ៊ីរ៉ាក់ ហើយស្បែកជើងរបស់គាត់របស់គាត់នោះ ឥឡូវនេះមានតម្លៃ ១០ លានដុល្លា កាលមិនទាន់គប់តែ២០ដុល្លា ។ មានអារម្មណ៏យ៉ាងណា ប្រធានាធិបតីប្រទេសមហាអំណាច រងគ្រោះដោយសារស្បែកជើងមួយគូរនោះ? ខ្ញុំមិនជឿថាលោកឯងមិនខឹងនោះទេ !

មតិ 5
បំរែបំរួលវិចារ ចំពោះអត្ថបទនេះ
ខែធ្នូ 21, 2008 ម៉ោង 5:02 ព្រឹក
សុភ័ក្ត្រ
សមមុខលោកហ្នឹងហើយ
ខែធ្នូ 22, 2008 ម៉ោង 3:31 ល្ងាច
chansoreach
accept
ខែធ្នូ 23, 2008 ម៉ោង 10:29 ព្រឹក
អគ្គលីបុត្រ
គប់គេហើយស្មានរួចខ្លួន? នេះចូលបទប្រមាថមាក់ងាយហើយ!
ខែធ្នូ 24, 2008 ម៉ោង 4:31 ព្រឹក
អគ្គលីបុត្រ
ម្ចាស់ប្លក់អើយ! អក្សរក្នុងប្លក់អ្នក ពិបាកអានណាស់ តូចក៏តូច ហើយបែកក្រោនខ្មៅទៀត! អានឡើងចង់ងងឹតមុខហើយ! គួរតែដូរអាផ្សេងទៅណា៎ ស្រួលអានជាង!
ខែធ្នូ 24, 2008 ម៉ោង 11:38 ព្រឹក
chansoreach
ចឹងបានថា គ្មានអីខ្លាំងជាក្តៅចិត្តទេ សូម្បីតែប្រធាធិបតីកំពូលក៏ហ៊ានគប់ដែរ កុំសូវពេក