
មានអ្នកណាធ្លាប់លេង Majick Game ដែររឺទេ?
ហ្គេមនេះពិតជាអស្ចារ្យ គឺវាអាចទាយដឹងពីសន្លឹកបៀរដែលយើងជ្រើសរើសបាន និយាយអោយចំគឺវាទាយដឹងពីចិត្តរបស់យើងបាន
របៀបលេង គឺគ្រាន់តែរើសយកសន្លឹកបៀរចំនួន មួយ រឺ ពីរ រឺយកទាំងអស់ក៏បាន ក្នុងចំណោមសន្លឹកបៀរទាំងប្រាំមួយ (រើសទុកក្នុងចិត្ត ប្រាប់គេក៏បាន) នៅពេលធ្វើតាមការណែនាំហើយនោះសន្លឹកបៀរដែលយើងរើសយកនោះនឹងមិនចេញឡើយ៕ ហេតុអីក៏ហ្គេមនេះដឹងថាយើងយកសន្លឹកបៀរមួយណា ?

មតិ 5
បំរែបំរួលវិចារ ចំពោះអត្ថបទនេះ
ខែធ្នូ 17, 2008 ម៉ោង 8:36 ល្ងាច
super
អូរ game ណឹងបោកក្មេងសុត។ សូរលោកម្ចាស់ប្លុកជឿរប៉ុណ្ណាដែរ? ហើយខ្ញុំថាអា game ណឹងបោកមិតទាត់សំទេ។ ហើយត្រូវការអោយខ្ញុំបកស្រាយឬអត់? ស្វាគមន៏ជានិច្ច
ខែធ្នូ 20, 2008 ម៉ោង 7:54 ព្រឹក
ksrun
វាគ្មានអ្វីអស្ចារ្យដូចអ្នកគិតទេ។ តាមពិតសន្លឹកបៀដែលចេញក្រោយ និងសន្លឹកបៀដែលចេញមុនអោយអ្នករើសនោះខុសគ្នាទាំងស្រុង។ ហេតុនេះនៅដើមដំបូង ទោះជាអ្នករើសយកសន្លឹកបៀមួយណាក៏ សន្លឹកបៀនោះគ្មាននៅក្នុងសន្លឹកបៀចុងក្រោយដែរ។ ម៉ាស៊ីនកំព្យូទ័រមិនអាចចេះធ្វើសៀកដាក់មនុស្សទេ។
ខែធ្នូ 22, 2008 ម៉ោង 3:20 ល្ងាច
chansoreach
លោក សុបពែរប្រាប់តិចមើល ល្ងង់ម៉ង់អារឿងហ្នឹង
ខែធ្នូ 22, 2008 ម៉ោង 11:33 ល្ងាច
super
ចុំលោករាជអត់ដឹងមែនអី។ ដូចស្រ៊ុនថាចឹងណា អាបៀរចេញអោយរើស និង អាបៀរចេញលទ្ធិផលណឹងអតដូចគ្នាផងណឹងណា។ ចឹងហើយអាបៀដែលយើងរើសណឹងអត់ចេញមកទេ។ ហើយដែលថាខ្ញុំថាបោកអត់សំណឹងដោយសារតែការ ចេញបៀណឹងបំភានភ្នែកនៅខ្សោយណាស់។ បើចង់អោយល្អ គឺយើងចេញបឿរទាំងពីលោកអោយប្រហាក់ប្រហែលគ្នា ជាពិសេសលើពណ៌របស់វា ក្រហមប៉ុន្មាណខ្មៅប៉ុន្មាណណឹងណា។ ខ្ញុំតែសមើលដែរតែដូចមិនស្មើរគ្នាសោះ ឩទាហរណ៏ចេញអោយរើសភាគច្រើនខ្មៅ តែចេញចំលើយភាគច្រើនក្រហម។ ចឹងអត់សំទេ
ខែធ្នូ 29, 2008 ម៉ោង 7:48 ព្រឹក
រដ្ឋ
ហាហា ថាឡើយរាជ! ខ្ញុំទាញយកមកលេងភ្លាម ចាញ់បោកអស់ប៉ុន្មានក្ដារដែរ ។ តាមពិតគេបោកដូចកញ្ញាស៊ុពែរថាមែនហ្នឹង កិកិ